អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីប៉ុនប៉ងឃាតកម្ម

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ចន្ទ ៣​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉ែ​ន រី​ន អធិការ​នគរបាល​ស្រុក​សំឡូត បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៤២៨ ចុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ របស់​ប្រធាន​ក្រុម​ជំនុំ​ជំ​រះ ឆែ វី​រៈ ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន ពិរុទ្ធជន​ម្នាក់​ឈ្មោះ គី​ម សុខា ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ទីកន្លែង​កំណើត​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​។
ពី​បទ​ប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​អូរ​សំរិល​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២២ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ខ្លួន​ពិរុទ្ធជន​ខាងលើ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕