បាត់ដំបង៖ នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង០៩នាទី មានករណីជនបរទេសម្នាក់ស្លាប់ នៅសណ្ឋាគារស្តារ ស្ថិតនៅក្រុមទី២៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សពឈ្មោះ HAMID CHAOUI ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PA8420984 ផុតកំណត់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៧ ទិដ្ឋាការ លេខEex2201997938 ផុតកំណត់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានមកស្នាក់នៅសណ្ឋាគារស្តារ ស្ថិតនៅក្រុមទី២៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភ្ញៀវទេសចរណ៍។
ក្រុមការងារកោសល្យវិច្ច័យសព មានតំណាងអយ្យការអមសាលាដំបងខេត្ត គ្រូពេទ្យបង្អែកខេត្ត នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងកម្លាំងអធិការដ្ឋានក្រុងបាត់ដំបង បានធ្វើកោសល្យវិច្ច័យ និងសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារលើសសម្ពាធឈាម (ដាច់សសៃឈាមខួរក្បាលបណ្តាលអោយស្លាប់) ពិតប្រាកដមែន ។ បច្ចុប្បន្ន សាកសពជនជាតិអូស្ត្រាលីខាងលើត្រូវបានបញ្ជូនទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ៕