ព័ត៌មានបឋម៖ ភ្ញាក់ផ្អើល! មានករណីចាក់សម្លាប់មួយកើតឡើងនៅម្តុំសង្កាត់អូរឫស្សី​ទី១​

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣និង១០នាទីរសៀល​ ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៤​ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅផ្ទះជួលជាន់ទី៣​ ផ្លូវ១៦៦​ សង្កាត់អូរឫស្សី​ទី១​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ខណៈមានជនមិនស្គាល់មុខម្នាក់បានធ្វើសកម្មភាពចាកសម្លាប់ ហើយបានរត់គេចខ្លួន។

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងកេីតហេតុ​ និងបានធ្វេីការហ៊ុំព័ន្ធខ្សែនៅជុំវិញទីតាំងខាងលេី​ និងរាយការណ៍ជូនទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីធ្វេីការពិនិត្យនៅលេីសពបយុវជនខាងលេី៕