ប៉ៃលិន៖ នៅថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១នឹង៣០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទ ចំនួន០២នាក់ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក ស៊ុយ រ៉ាហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិនដែលមានឈ្មោះដូចខាងក្រោម ឈ្មោះ នឿន រដ្ឋា ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរកសិករ បច្ចប្បន្នរស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
០២. ឈ្មោះ ពៅ ចាន់ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរធ្វើសំណង រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រ់កសាលាក្រៅ ខេត្តប៉ៃលិន ។
ជនត្រូវចោទទាំង០២នាក់ខាងលើ ពាក់ព័ន្ធក្នុងករណី លួច និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ