បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យ៨នាក់ដែលជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀន៣៧កូនថង់ស្មើ១៤៣.ក្រាមនៅក្រុងប៉ោយប៉េតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យ៨នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ ធឿន ធូ ហៅធូ ភេទប្រុសអាយុ១៥ឆ្នាំ ២.ឈ្មោះ យ៉ុង ចន្ថា ភេទប្រុសអាយុ២៩ឆ្នាំ ៣.ឈ្មោះ ជៀវ ពេជ្រវិចិត្រ ភេទប្រុសអាយុ៣៣ឆ្នាំ ៤.ឈ្មោះ សុខ អៀ ភេទប្រុសអាយុ៧១ឆ្នាំ ៥.ឈ្មោះ ភីន ភ័ក្រភេទប្រុសអាយុ២២ឆ្នាំ ៦.ឈ្មោះ ញ៉ក់ វែង ភេទប្រុសអាយុ៣៩ឆ្នាំ ៧.ឈ្មោះ លន់ ប៊ុនធឿន ភេទប្រុសអាយុ២៥ឆ្នាំ ៨.ឈ្មោះ លាង ដារ៉ូ ភេទប្រុសអាយុ២១ឆ្នាំដែលស្នាក់មានសង្កាត់អូរជ្រៅ និងសង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានកន្លែងលួចលាក់ប្រើប្រាស់គ្រឿងញៀននិងល្បែងស៊ីសង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបឃាត់ជនសង្ស័យ៨នាក់និងរឹបអូសគ្រឿងញៀនមានប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៣៦កូនថង់ស្មើ១១៧,៣០ក្រាម គ្រឿងញៀនប្រភេទគ្រាប់ពណ៌ក្រហមក្បឿងចំនួន១ថង់ចំនួន២៥៤គ្រាប់ស្មើ២៦,៥០ក្រាមនិងកាំបិតកែឆ្នៃចំនួន៤ដើម ទូរហ្កេមបាញ់ត្រីចំនួន៥គ្រឿងនិងសម្ភារៈមួយចំនួនទៀតដែលបង្ក្រាបកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចផ្សារអគារថ្មីស្ថិតភូមិ/សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់និងគ្រឿងញៀននិងសម្ភារៈមួយចំនួនបញ្ជូនមកទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕
ប្រភព៖ Chan Put