រថយន្តទំនើបរបស់ ម៉េង លី ត្រូវកង់បី​ឥណ្ឌាបុកបណ្តាលអោយខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ​១០៖៤០នាទីយប់​ ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៤ មានករណីគ្រោះថ្នាក់ចរចារណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ​១០៥​ សង្កាត់​ទួលសង្កែ​ទី១​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ដោយបុរសម្នាក់បើម៉ូតូ​កង់បី​ឥណ្ឌា​ ពាក់ស្លាកលេខភ្នំពេញ​ 1HR-0210 បុករថយន្ត​ Ford Mustang ពាក់ស្លាកលេខភ្នំពេញ​ 2BY-6636។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕