ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភ:វិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសង (អនឡាញ) មួយកន្លែង ស្ថិតនៅផ្លូវលេខ៥៥៥ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជាលទ្ធផលបានធ្វើការដកហូតសំភារៈមួយចំនួនដូចខាងក្រោម៖
-កុំព្យូរទ័រ ចំនួន ៤គ្រឿង
-ទូរស័ព្ទដៃ ចំនួន ៣គ្រឿង
-ថវិកា ចំនួន ១,១៧០,០០០៛
-កៅអ៉ី ចំនួន ៩
-ដុំ Wifi ចំនួន ២គ្រឿង
-ដុំខួរក្បាលកាមេរ៉ា ចំនួន ២គ្រឿង
ដោយធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ១នាក់ (ស្រី) ដែលជាបុគ្គលិកឡូតូ បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត៕