សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងបាន ៧នាក់

0

កំពង់ស្ពឺ៖ នៅ​យ​ប់​ថ្ងៃ​ទី​២២-២៣ ខែមិថុនា ឆ្នាំ​២០២៤ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ល្បាត​នៅ​ចំនុច​ភូមិសាស្ត្រ​ឃុំ ក្រាំងចេក​និង ឃុំ​ជម្ពូព្រឹក្ស ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ បានឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន​០៧​នាក់៖

១.​ឈ្មោះ ឡី ករុណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​រំពាត់​ជ្រូក ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ
២.​ឈ្មោះ ចែ​ម រត​នុង ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​គោក​សណ្តែក ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ
៣.​ឈ្មោះ ជួន ទុំ (​ព្រុ​ញ​)​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​យា​អង្គ ឃុំ​ជម្ពូព្រឹក្ស ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ
៤.​ឈ្មោះ សួង វ​ណ្ណះ (​រ៉ុ​ក​)​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ
៥.​ឈ្មោះ មីន ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ជម្ពូព្រឹក្ស ស្រុក​សាមគ្គី​មុនី​ជ័យ
៦.​ឈ្មោះ អឿ​ង ប៊ុ​ន​តឺ​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ
៧.​ឈ្មោះ នុ​ត សារី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

​ជាក់ស្តែង​កំលាំង​យើង​ឃាត់​បាន​និង​ឆែកឆេរ​រក​ឃើញ​៖
– ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​ថា​ជា​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់​តូច
-​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង
-​ដាវ​ចំនួន​១​ដេ​ី​ម
-​កាំបិត​ផ្គាក់​ចំនួន​១
-​ក​ន្តៀ​វ​ចំនួន​១
-​ម៉ូតូ​១​គ្រឿង​ម៉ាក​C125​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1G.5710​។
-​ឧបករណ៍​កែ​ច្នៃ​សំរាប់​ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន

បច្ចុប្បន្ន​ករណី​ខាងលើ​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ អធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ