ឃាត់បានជនសង្ស័យ ២នាក់ ជាមួយគ្រឿងញៀនមួយចំនួន

0

ពោធិ៍សាត់៖ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤​និង​៤៨​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ជង​សហការ​ជាមួយ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ដឹកនាំ​ដោយ លោក វ​.​ទោ សុង គឹ​ម​សែ បាន​ចុះ​បង្ក្រាប​ករណី​សម្រួល​ឲ្យ​ប្រើប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​លើក​នៅ​ចំណុច​លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ស្ថិត​នៅ ភូមិ​ក្តី​ឈ្នួល ឃុំ​ត្រពាំង​ជង​។

ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់៖
១.​ឈ្មោះ ស៊ន សៀ​ក ហៅ​អួ​ង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង
២.​ឈ្មោះ អេ​ង សៅ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ ក្តី​ឈ្នួល ឃុំ​ត្រពាំង​ជង​។

ដកហូត​វត្ថុ​តាង​រួម​មាន៖
១.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​តូច​ទម្ងន់​០.០៦ ក្រាម​ថ្លឹង​ទាំង​សំបក​, ដែកកេះ​០៣, ប្រដាប់​ជក់​មួយ​កំ​ប្លេ​, កូន​ថង់​ប្រើ​រួច​០៣, អំ​ពូ​ល​សម្រាប់​ជក់​០២, កញ្ចប់​បារី​០១, កាបូបស្ពាយ​តូច​០១.​ទូរស័ព្ទ​០១​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ដើម្បី​ចាត់ការ​តាម​នី​តី​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់