ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0

កំពត​៖ ថ្ងៃ​ទី​២១​ខែ មិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១១​និង ៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ០១​ករណី ស្ថិត​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ លី ទី (​អា​ទី​) ភេទ ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ ចុងភៅ ទីលំនៅ ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ ចាប់​យក​វត្ថុ​តាង​រួម​មាន៖ ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា ចំនួន ០២​កញ្ចប់ (​ម៉ា​ទឹកកក​), ទូរស័ព្ទ​ដៃ​ចំនួន ០៣ គ្រឿង និង​ម៉ូតូ​០១​គ្រឿង ។

បន្ទាប់​ពី​បាន​ស្ដាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​កម្លាំង​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ទៀត មានឈ្មោះ វឿ​ន អា​ទី​កាស់ ភេទ ស្រី អាយុ ២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត (​ជួញដូរ​) និងឈ្មោះ កូវ ចាន់​ហុង ភេទ ស្រី អាយុ ២១​ឆ្នាំ មុខរបរ នារី​ខារ៉ាអូខេ ទីលំនៅ ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត (​ជួញដូរ​)​។ ចាប់​យក​វត្ថុ​តាង​រួម​មាន៖ ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​ចំនួន ០៣ កញ្ចប់ ( ម៉ា​ទឹកកក ), ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ០១ កំ​ប្លេ, ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន ០២ គ្រឿង ។

សរុប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣ នាក់ (ស្រី ០២ នាក់) និង​ដកហូត​បាន​វត្ថុ​តាង​រួមមានថ្នាំ​ញៀន​ចំនួន ០៥ កញ្ចប់, ​ទូរស័ព្ទ​ចំនួន ០៥ គ្រឿង, ម៉ូតូ​ចំនួន ០១​គ្រឿង, ឧបករណ៍​សម្រាប់​ជក់ ០១ កំ​ប្លេ​រ និងថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ នឹង​វត្ថុ​តាង​សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពត