ក្លឹបយក្សនៅអេស្ប៉ាញចាប់អារម្មណ៍ចង់បានខ្សែការពារ Frimpong

0

យោងតាមការចេញផ្សាយរបស់ Catalunya Radio បានអោយដឹងថាក្លឹប Barcelona បានកំណត់អត្តសញ្ញាណខ្សែការពារ Jeremie Frimpong របស់ក្លឹប Bayer Leverkusen ជាគោលដៅផ្ទេរដ៏កំពូលនៅរដូវក្តៅនេះ។ ខ្សែការពារស្តាំវ័យ ២៣ឆ្នាំ បង្ហាញទម្រង់លេងយ៉ាងល្អនៅ Bundesliga កាលពីរដូវកាលមុន និងបានធ្វើអោយទាក់ទាញចំណាប់អារម្មណ៍របស់លោក Hansi Flick អ្នកចាត់ការថ្មីក្លឹប Barcelona។

លោក Flick ត្រូវបានរាយការណ៍អំពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់គាត់ទៅលើកីឡាករ Frimpong ដោយសង្កត់ធ្ងន់លើសក្តានុពលរបស់កីឡាករក្នុងការពង្រឹងការការពារក្រុមយ៉ាងខ្លាំង។ ក្លឹប Barcelona កំពុងពិចារណាលើតម្លៃផ្តាច់កុងត្រារបស់កីឡាករ Frimpong ប្រមាណ ៤០លានអឺរ៉ូ៕