សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើង ៣ក្រុមមានចំនួន ១៧នាក់

0

ភ្នំពេញ៖ ដោយ​មានការ​អនុញ្ញាត​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​វត្តមាន​ចូលរួម​ពី​លោក​វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​កំ​បូល និង​លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បន្ត​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​មុខសញ្ញា​ជនសង្ស័យ ក្រុម​ក្មេង​ទំនើង​០៣​ក្រុម​សរុប​១៧​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​០៣​ករណី​ផ្សេង​គ្នា​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​០១​ករណី ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ខាង​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឃាត់​០៦​នាក់ និង​នៅ​ខណ្ឌ​កំ​បូល​០២​ករណី​សរុប​១១​នាក់ ប្រព្រឹត្ត​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​ខុសច្បាប់​នៅ​សង្កាត់​កំ​បូល ដែល​មាន​រហស្សនាម​ក្រុម​TT small (​តាំង​តោ​តូច​)​និង ក្រុម​រហស្សនាម​ BT Zin (​លេង​គ្រប់​ស៊េរី​)​ដកហូត​ដាវ​សាំ​ម៉ូ​រៃ​កាំបិត​កែ​ច្នៃ​០៦​ដើម និង​បទល្មើស​០១​ករណី​ទៀត​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស យក​ដុំ​ថ្ម​គប់​រថយន្ត​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ​ឃាត់​ចំនួន​០២​នាក់ នៅ​សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​។​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ខាងលើ​នៅ​ថ្ងៃ​ដដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ