ព្រះវិហារ៖ នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ តាបស់ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការអហខេត្តព្រះវិហារ កំលាំងអហស្រុកសង្គមថ្មី ដឹកនាំដោយ អ.ឯក ស្រី វណ្ណនី បញ្ជាការអហស្រុកបានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ១ករណី។ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ លូន លួត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ វត្ថុតាងចាប់យករួមមាន៖
១. ម្ស៉ៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន០៦កញ្ចប់
២. ទូរស័ព្ទចំនួន០១គ្រឿង
៣. កំបិតចំនួន០១ដើម
៤. ដាវចំនួន០១ដើម។
បន្ទាប់មកកម្លាំងបានសួរពត៍មានហើយជនសង្ស័យបាននាំទៅបង្ហាញមុខសញ្ញាម៉ោង១៦និង៤០នាទីថ្ងៃខែឆ្នាំដដែល ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយបានអនុញ្ញាតពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កំលាំងអហស្រុកសង្គមថ្មីចំនួន០៧នាក់ រថយន្ត០១គ្រឿង អាវុធចំនួន០៣ដើម(AK54 AK47ចំនួន០២ដើម)សហការជាមួយអហក្រុងព្រះវិហារនិងអហខេត្តដឹកនាំដោយ លោកវ/ឯក ជួរ ប៊ុនសុង មេបញ្ជាការរងអហខេត្តព្រះវិហារ បន្តរនិតិវិធីឈានដល់ការឃាត់ខ្លួនបានជនសង្ស័យមានឈ្មោះ សុខ តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ វត្ថុតាងចាប់យករួមមាន៖
១. ទូរស័ព្ទចំនួន០១គ្រឿង
២.សំភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាង លើកម្លាំងជំនាញអហខេត្តព្រះវិហារកំពុងបន្តអនុវត្តនីតិវិធី៕