សមត្ថកិច្ចបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខ សញ្ញា០២នាក់ អនុវត្តតាមច្បាប់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ពុធ ១៣​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨​និង​២០​នាទី នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ាន ចាន់​រិ​ទ្ធ នាយការិយាល័យ​នគរបាល ប្រឆាំង​គ្រឿង បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​បាន​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជុំ សុខ​នី ហៅ​យាយ​៩១ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។
វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​ម៉ា WY) ចំនួន ១២៧៦​គ្រាប់ ទម្ងន់ ១២៥,២៥​ក្រាម ។
-​ទូរស័ព្ទ​ដៃ​ចំនួន ០១​គ្រឿង
-​ថង់​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ។

ឆ្លង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ និង​ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ ខែ ឆ្នាំ​ដដែល វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​ក្រុម​ទី​០១ ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង កម្លាំង​សមត្ថកិច្ច​បាន​បន្ត​កិច្ច​ប្រតិបត្តិការ រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ហ៊​ន លី​ជឿន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។
វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖
-​ទូរស័ព្ទ​ដៃ​ចំនួន ០១​គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ខាងលើ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ