បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលបានរថយន្តពន្លត់អគ្គីភ័យថ្មីសន្លាង ចំនួន ០១គ្រឿង!

0

កំពង់ស្ពឺ៖ នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ បានឧបត្ថម្ភរថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង ផលិតនៅប្រទេសកូរ៉េ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ក្នុងពិធីប្រគល់ និងទទួលក៏មានវត្តមានលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមន្ត្រីអាវុធហត្ថក្រោមឱវាទផងដែរ ៕

ប្រភព៖ GRK News