ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

0

បាត់ដំបង​៖ យោង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ហែម វុ​ទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង​១០:១០​នាទី ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក វរសេនីយ៍ទោ សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ធ្វើការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ និង​ចាប់​យក​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង កំពុង​បន្ត​អនុវត្ដ​តាម​នីតិវិធី​៕

ប្រភព៖ GRK News