ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១និង៥៥នាទីរសៀល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្សាច់ស ផ្ទះជនសង្ស័យជួសជុលម៉ូតូ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ ស្រី០១នាក់៖
១. ឈ្មោះ ប៊ូ ចន្ធូ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
២. ឈ្មោះ ប៊ូ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
៣. ឈ្មោះ កែប. ភក្ត្រា ភេទប្រុស ហៅ គុយ អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង២ ឃុំសំរោងស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់។
៤. ឈ្មោះញឹប លីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតរួមមាន៖
១. ម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាសាធាតុញៀនចំនួន ១១កញ្ចប់តូច ទម្ងន់សាច់ថ្នាំ ៧.៩ក្រាម (ប្រាំពីរចុចប្រាំបួនក្រាម)
២. ទូរស័ព្ទចំនួន៥គ្រឿង
៣. ថងខ្មៅសម្រាប់លាក់ទុកថ្នាំញឿនចំនួន០១
៤. ឈើគគីមុខកាត់ ៥x៤x ២ ម៉ែត្រចំនួន០៤សន្លឹក
៥. ឈើប្រណិតចំនួន១៣កូនដុំតូច(ក្នងនោះឈើនាងនួន០៨កូនដុំតូចនឹង ឈើធ្នង់០៥កូនដុំតូច។
ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់