មណ្ឌលគិរី៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៤៥នាទី ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យបានចុះល្បាតនៅដងផ្លូវជាតិ លេខ៧៦Aត្រង់ ចំណុចទួលខាងលើស្ពានអូរងើយ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី បានប្រទះឃើញមុខសញ្ញាជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ម៉ម វណ្ណៈ ហៅពន្លឺ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជិះម៉ូតូ ១គ្រឿងម៉ាក សង់ឌ្រីម ស៊េរី ឆ្នាំ២០១៣ គ្មានសា្លកលេខ ក៏បានហៅធ្វើការសួរនាំ និងសុំធ្វើការឆែកឆេរ រកឃើញ ក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀន ០១កញ្ចប់ធំល្មម និងភស្តុតាងមួយចំនួនទៀត។
ក្រោយពីបានធ្វើការសួរចម្លើយជនសង្ស័យខាងលើ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំងសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ,កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ,កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ,កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ។ បានបន្តចុះធ្វើកាបង្ក្រាបមុខសញ្ញាជួញដូរ ចាត់ចែងនិងប្រើប្រាស់បន្តទៀត ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ទៅលើជនសង្ស័យ ឈ្មោះ ឆង ធារ័ត្ន ហៅ រ័ត្ន ភេទប្រុស ឈ្មោះនេះបានរត់គេចខ្លួនបាត់ក្នុងពេលបង្ក្រាប។
រួចបន្តទៅបង្ក្រាបនៅចំណុចផ្លូវលំក្រោយទីបញ្ជាការវរសេនាតូច លេខ៦២១ស្ថិតនៅ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញយើងបានធ្វើកាឃាត់ខ្លួនបានជនសង្ស័យបាន ចំនួន ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១ /ឈ្មោះ ម៉ម វណ្ណៈ ហៅពន្លឺ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន(+)។
ទី២ /ឈ្មោះ ជន ឃឿម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន(+)។
ទី៣ /ឈ្មោះ យន់ សារី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
ទី៤\ឈ្មោះ ម៉ៅ ច័ន្ទរិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(-) ។
ចំពោះជនសង្ស័យ ឈ្មោះ ម៉ៅ ច័ន្ទរិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ កម្លាំងជំនាញបានធ្វើការប្រគល់ឲអាណាព្យាបាលយកទៅអប់រំណែនាំ និងយកទៅព្យាបាលបន្ត នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ការឆែកឆេរ ចាប់យក មធ្យោបាយ និងសម្ភារៈ វត្ថុតាង បានរួមមានដូចខាងក្រោម ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ០១កញ្ចប់ធំល្មម ។
ទូរសព្ទចំនួន ០២គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ចំនួន ០១គ្រឿងទូរស័ព្ទ ម៉ាកVivo ពណ៌ទឹកសមុទ្រ ចំនួន ០១គ្រឿងឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន មួយចំនួនម៉ូតូ ចំនួន០៣ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ គ្មានផ្លាកលេខ ចំនួន ១គឿងម៉ាកហុងដាវេវ ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ ចំនួន ១គឿងម៉ាក ហុងដា ប្លែកពណ៌ខ្មៅ គ្មាន ស្លាកលេខ ១ គ្រឿង ករណីខាងលើនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ