បញ្ជូនក្មេងទំនើងដែលប្រព្រឹត្តអំពើ ហឹង្សាដោយចេតនា ទៅសាលាដំបូងខេត្ត

0

កំពង់ធំ ៖​កម្លាំង​នគរបាល​ខេត្ត បញ្ជូន​ជនសង្ស័យ​ជា​ក្មេង​ទំនើង ដែល​ប្រព្រឹត្ត​អំពើ ហឹ​ង្សា​ដោយ​ចេតនា​ទៅ​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ពុធ ១៣​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ឯក ស សុ​បិ​ន្ត​ស្នងការ​រង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ០០​និង​៣៥​នាទី ថ្ងៃ​ទី ១៧ ខែ​.​ឆ្នាំ​ដដែល មាន​ករណី​ហិង្សា​ចេតនា​កើតឡើង​ចំនួន ០១ លើក​ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​តាំងក្រសាំង ក្នុងភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ បង្ករ​ដោយ​ជនសង្ស័យ​ចំនួន ០៣ នាក់ ធ្វើ​សកម្មភាព​វាយ​ទៅ​លើ ជន​រង​គ្រោះ ឈ្មោះ នី​លី​ហ័​រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ត្នោត​ជុំ​ទី​១ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ រង​គ្រោះ​(​របួស​ក្បាល​ស្រាល​)​។

ភ្លាម​ៗ​នោះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​ស​ន្ទុ​ក បាន​ប្រើប្រាស់​វិធានការ​ជំនាញ ឈាន​ទៅ​ឃាត់ខ្លួន ជនសង្ស័យ ជា​ក្មេង​ទំនើង​ចំនួន ០៣ នាក់ ÷

១. ឈ្មោះ តាំង សម្បត្តិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ។

២.​ឈ្មោះ គ្រី ឆេ​ង​ស័​រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគា​គ្រឿងញៀន​។

៣.​ឈ្មោះ ជិន សុ​ចាន់ ហៅ​ឌួ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​៧​មក​រា ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ទើប​ចេញពី​ពន្ធនាគា​គ្រឿងញៀន​។

កម្លាំង​នគរបាល ដកហូត​បាន​វត្ថុ​តាង​រួម​មាន​÷

១.​ម៉ូតូ​ចំនួន ០១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផ្លា​ក​លេខ កំពង់ធំ​1E.4905 ផលិត​ឆ្នាំ ២០០៦ ឡើង​តែម​ឆ្នាំ ២០២២​លេខ​តួ និង​ម៉ា​សុ​ី​ន 8121242,

២.​ទូរស័ព្ទ ០២ គ្រឿង​,

៣.​ក្បាល​ខ្សែ​ក្រ​វ៉ា​ត់​ចំនួន ០២ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​កសាង​នីតិវិធី ៕

ប្រភព៖ ​នាយកដ្ឋានផ្សព្វផ្សាយអប់រំ