បង្រ្កាបករណី​គ្រឿងញៀនឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ អនុវត្តតាមច្បាប់

0

បាត់ដំបង៖ នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង១០នាទី នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំរៀង​ បានដឹកនាំ​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបង្រ្កាបបាន ករណីរក្សាទុកជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ​ល្មើសជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១.ឈ្មោះ ឆាយ សុខឃីម ហៅ ចែដា ភេទ​ស្រី អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
២.ឈ្មោះ ផង់ ច្រឹប ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅ​ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាសិ្ទកចំនួន ៦០ កូនថង់ សង្ស័យមានសារធាតុញៀន
២-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមមានត្រាអក្សរបរទេស (WY) លើកគ្រាប់ថ្នាំ ចំនួន១៧០ គ្រាប់ សង្ស័យមានសារធាតុញៀន
៣-អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន ១៦
៤-ដែកកេះចំនួន០១ ស្លាបព្រាបាយសម្រាប់រំលែកថ្នាំញៀនចំនួន០១
៥-កូនថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការបន្តតាមនិតិវិធី ច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយ