ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ពោធិ៍សាត់៖  ជនសង្ស័យចំនួនពីរនាក់ ត្រូវកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើកិច្ចសហប្រតិបត្តិការបង្រ្កាបឃាត់ខ្លួន ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២ករណីផ្សេងគ្នាកិច្ចសហការបង្ក្រាបនេះសមត្ថកិច្ចធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ 

លោកវរសេនីយ៍ទោ សុខ មេសា អធិការរង បានប្រាប់ឲ្យដឹងថា ក្នុងកិច្ចសហការបង្ក្រាបនេះ ករណីទី១ ធ្វើឡើងនៅវេលាម៉ោង១១និង៤៣នាទីព្រឹកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងខាងជេីងផ្សារភូពុយ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ 

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ តែ គឹមសួរ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន និងចាប់យកសម្ភារ:វត្ថុតាងមាន ក្រាមពណ៌  ថ្លាសង្ស័យជាសារធាតុញៀនចំនួន២៩កញ្ចប់តូចទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង។

លោកអធិការរងបានបន្តថាចំពោះករណីទី២ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១៦និង៥៥នាទី ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដី មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្ទះឈ្មោះ អ៊ុច កក្កដា ស្ថិតនៅភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ 

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អ៊ុច កក្កដា ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិ.សង្កាត់.ខាងលេី ជាមុខសញ្ញារក្សាទុក និងប្រេីប្រាស់សារធាតុញៀន រួមនឹងវត្ថុតាងមាន ក្រាមពណ៌  ថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូចឧបករណ៍សម្រាប់ជក់គ្រឿងញ្ញៀនចំនួន ០១ កំប្លេ ទូរស័ព្ទដៃចំនួន០១គ្រឿង ដែកកេះចំនួន០២ ដេីម  បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនិតិវិធី 

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ