ឃាត់បុរសម្នាក់ក្រោយធ្វើសកម្មភាពលួចលុយ ៤លាន និងក្រវិល​បៀរ​យែ និង​ភេសជ្ជៈ ប្រហែល ៤០០​ជាង

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ពុធ ១៣​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩​និង​៣០​នាទី នៅ​ចំណុច ក្រុម ទី​០៧ ភូមិ​ស្វាយ​ជ្រុំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង មាន​ករណី​លួច (​លុយ​ទុក​នៅ​ក្នុង​កន្ត្រក ) មួយ​កើតឡើង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​ចំនួន​០២​នាក់ បាន​ធ្វេ​ី​សកម្មភាព​ជិះឡាន ០១ គ្រឿង ម៉ាក​សាម​យ៉ុ​ង ពណ៌ ប្រផេះ បាន ដេ​ី​រ​តួ​ធ្វើ​ជា​អ្នកលក់​ថ្នាំ​ដូ​ស​ធ្មេញ និង​សាប៊ូ​បោក​ខោអាវ បន្លំ​ចូល​លួច​លុយ​ទុក​នៅ​ក្នុង កន្ត្រក​របស់​ជន​រង​គ្រោះ ឈ្មោះ ឡុ​ង សុខ​រ៉េ​ម ភេទ ស្រី អាយុ ២៤​ឆ្នាំ រស​រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង អស់ ចំនួន ប្រហែល ៤​លាន​រៀល ជាង និង​ក្រវិល​បៀរ​យែ និង​ភេសជ្ជៈ ប្រហែល ៤០០​ជាង នៅ​ក្នុងផ្ទះ​លក់​ឥ​វ៉ា​ន់ ។

ក្រោយ​ពី​ទទួល​បណ្តឹង​ជន​រង​គ្រោះ កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត សហការ​ជាមួយ​កម្លាំង​ជំនាញ​យុត្តិធម៌ នៃ អធិការដ្ឋាន​ស្រុក​រតនៈ​មណ្ឌល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉ែ​ន រី​ម អធិការ​នគរបាល​ស្រុក​សំឡូត ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត ដល់ ម៉ោង ប្រហែល ១៦ និង ១០ នាទី នៅ​ថ្ងៃ​ដដែល បាន​កំណត់​អត្តសញ្ញាណ​ឈាន​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជី​ម ជិន ភេទ ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ ភូមិ ដូនតី ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មុខរបរ មិន​ពិតប្រាកដ ចំណែក​បក្សពួក ០១​នាក់ ទៀត ឈ្មោះ ភី​ត ភេទ​ប្រុស អាយុ ប្រហែល ២០​ជាង ជា​កម្មករ​ជួយ លេ​ី​ក ឥ​វ៉ា​ន់ បាន រត់គេច​ខ្លួន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ។

ក្រោយ​ពី​បាន​សាកសួរ​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​លុយ និង​ក្រវិល​កំប៉ុង​បៀរ​យែ និង ភេសជ្ជៈ របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។
វត្ថុ​តាង​ដកហូត​បាន​រួម​មាន​៖
-​ឡាន ម៉ាក សាម​យ៉ុ​ង ពណ៌ ប្រផេះ ស្លាក លេខ ភ្នំពេញ 2H-2564 ឆ្នាំ ១៩៩៦
-​ក្រវិល កំប៉ុង​បៀរ​យែ ចំរុះ ចំនួន ៤០០ ក្រវិល
-​ក្រវិល ភេសជ្ជៈ ចំរុះ ចំនួន ៧០ ក្រវិល និង ៤៨ ដប
– ធូប ចំនួន ០២​កេស
-​សាប៊ូ បោក ខោអាវ ចំនួន ០៤ កា​ដុ​ង
-​ទូរស័ព្ទ​ដៃ ម៉ាក OPPO A17 ពណ៌ ទឹក ប៊ិ​ច ចំនួន ០១​គ្រឿង
-​ទឹក ប្រាក់ នៅ ក្នុង​គណនី Wing ចំនួន ៦៦៩០០០ រៀល ។

ករណី​នេះ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំឡូត កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ