បាត់ដំបង៖ នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៦:០៥នាទី នៅចំណុចក្រុមទី០១ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះរោងបណ្ដុះផ្សិតចំបើង មានចំនួន ០៣ខ្នង មួយខ្នងៗ មានទំហំ ០៥ម៉ែត្រ x ០៨ម៉ែត្រ រោងឈើប្រក់សង្ក័សី ជារបស់ម្ចាស់ឈ្មោះ ឌុក គុណ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះដែកកេះ ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង ។ ករណីនេះដែរ កម្លាំងនគរបាល ស្រុក សង្កែ សហការជាមួយកម្លាំងជំនាញការិយាល័យ ពន្លត់អគ្គីភ័យខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះពន្លត់អគ្គិភ័យ នេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង អស់ទឹកចំនួន០២ឡាន ទើបគ្រប់គ្រង ស្ថានការណ៍អគ្គិភ័យនេះ បានទាំងស្រុង ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ