សមត្ថកិច្ចអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ពុធ ១៣​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦​និង​១០​នាទី នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក សុខ និមល ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វេ គឹ​មចត់ អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៥៦៧ ពស​.​ព្រ​ស ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ របស់​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន ពិរុទ្ធជន​ម្នាក់​ឈ្មោះ ម៉ៅ ស្រី​ពៅ ហៅ​ម៉ៅ ភេទ​ស្រី អាយុ​៤២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង កាលពី​អំឡុង​ឆ្នាំ​២០២៣ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន បទល្មើស​ដែល​មាន​ចែង និង​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤០ នៃ​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ខ្លួន​ពិរុទ្ធជន​ខាងលើ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ