ករណីហិង្សា វាយគ្នាទៅវិញទៅមក បណ្តាលអោយរងរបួសធ្ងន់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​អង្គារ ១២​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​) មួយ​កើតឡើង ស្ថិត​នៅ​ចំណុច​ក្រុម​ទី​២៧ ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​គ​របាល​ក្រុង​បាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​ក្រុម បាន​មនុស្ស​ចំនួន ០៧​នាក់​៖
-​ក្រុម​ទី​១ មាន​គ្នា​ចំនួន ០៥​នាក់
១/​ឈ្មោះ រឿ​ន ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង
២/​ឈ្មោះ ឃឹម សុ​ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង
៣/​ឈ្មោះ ម៉ែ​ន គឹ​ម​ឆាយ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
៤/​ឈ្មោះ សៅ ឡែ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង
៥/​ឈ្មោះ ទូច ប៊ុ​ន​រ៉ុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
-​ក្រុម​ទី​២ មាន​គ្នា​ចំនួន ២​នាក់
១/​ឈ្មោះ តែម មុនី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង
២/​ឈ្មោះ មុនី រក្សា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ទាំង​សងខាង​បាន​សារភាព​ថា​ពួក​ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​វាយ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្ដាល​អោយ​មាន​របួស​ស្នាម​ទាំង​សងខាង​ពិតប្រាកដ​មែន ។ មូលហេតុ​ដោយសា ភាគី​ម្ខាង​ជិះ​ម៉ូតូ​បុក​ឆ្កែ​ដួល​ស្រែកសួរ​រក​ម្ចាស់​ឆ្កែ ភ្លាម​នោះ​ម្ចាស់​ឆ្កែ​ក៍​ចេញ​មក​ធ្វេ​ី​អោយ​ទាស់សម្ដី​គ្នា​បណ្ដាល​អោយ​កេ​ី​ត​ហិង្សា​តែ​ម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាង​លេ​ី​ត្រូវ​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ