ព្រះវិហារ៖ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំនុចរំដេង ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង ដឹកនាំដោយលោក វរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់។
(ស្រី ០១នាក់) និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារកំពុងបន្តអនុវត្តតាមនីតិវិធី៕
ប្រភព៖ GRK News