ព្រះវិហារ៖ នាថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៤ នៅចំណុចតាមដងផ្លូវជាតិលេខ ៦៤ ភូមិសាស្ត្រឃុំគូលែនត្បូង ស្រុកគូលែន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោកវរសសេនីយ៍ត្រី នួន ភារៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បង្ក្រាបបទល្មើសជាក់ស្ដែង ចែកចាយសារធាតុញៀនដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ព្រមទាំងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នការិយាល័យជំនាញមន្ទីស្រាវជ្រាវបង្ក្រាបបទល្មើសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តន៍តាមនីតិវិធី៕
ប្រភព៖ GRK News