ព្រៃវែង៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨៖០០នាទី លោកឧត្តមសេនីយ៍ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាន បានដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈួន ហួរ នាយរងការិយាល័យ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ ៣៧២ អ.យ.ក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ របស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណី គំរាមកំហែងហែកកេរ្តិ៍ ចែកចាយរូបភាពអាសអាភាស និងជំរិតទារប្រាក់ទារប្រាក់ លេីឈ្មោះ ស សុជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ឃាត់ខ្លួនបានត្រង់ចំណុច ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដេីម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ប្រភព៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ