បុរសវ័យចំណាស់អាយុ៦១ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍

0

បន្ទាយមានជ័យ ៖ បុរសវ័យ៦១ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ លឹម ផល ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ1F.1269 ។

នគរបាលបានបញ្ជាក់ថា៖ មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូក្នុងទិសដៅពីជើងទៅត្បូងពេលបើកមកដល់កន្លែងកើតហេតុ​ក៏បានប៉ះជាមួយរថយន្ត ឡុចស៊ីស ពណ៍ ស្លាកលេខ ក្តាប់មិនបានមានទិសដៅផ្ទុយគ្នាដែលឈប់ចតនៅចំហៀងផ្លូវខាងលិច បណ្តាលឲ្យម៉ូតូខ្ទាតទៅចំហៀងខាងកើតក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក់កាមរី សេរីឆ្នាំ 1998​ ពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ប.មានជ័យ 2A.3230 អ្នកបើកបរក្តាប់ឈ្មោះមិនបាន(គេចខ្លួន)បើកក្នុងទិសដៅផ្ទុយគ្នាមិនបានប្រុងប្រយ័ត្នក៏បុកម៉ូតូពេញមួយទំហឹងបណ្តាលអោយកើតមានគ្រោះថ្នាក់តែម្តង។ វត្ថុតាងម៉ូតនិងរថយន្តនគរបាលជំនាញចរា​ចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តមកដោះស្រាយតាមនិតិវិធីនៅពេលក្រោយ។ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណតាមប្រពៃណី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ