បាត់ដំបង៖ នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះល្បាតក្នុងភូមិសាស្ត្រស្រុកសង្កែ បានប្រទះឃេីញក្មេងបង្កភាពអនាធិបតេយ្យចំនួន ០១ក្រុម ដែលមានឈ្មោះ ក្រុមវត្តខ្វែង (VK) កំពុង ប្រមូលម្តុំគ្នា នៅចំណុច ក្រុមទី១៣ ភូមិ កំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានគ្នាចំនួន ០៦នាក់៖
០១.ឈ្មោះ ផាន ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
០២.ឈ្មោះ រ៉ូន រតនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
០៣.ឈ្មោះ គីវ គឹមហៃ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
០៤.ឈ្មោះ កែវ សុខថេន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៥.ឈ្មោះ រឿន វីរះ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
០៦.ឈ្មោះ លឿ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
បន្ទាប់មកកម្លាំងបានធ្វេីការនាំខ្លួនក្មេងទំនេីងខាងលេី មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ។ ក្រោយធ្វេីការសាកសួរ រួចរាល់ ក្មេងទាំង០៦នាក់ បានឆ្លេីយ សារភាពថា ពួកខ្លួនជាសមាជិកក្រុម វត្តខ្វែង (VK) និងធ្លាប់បានបង្ហោះម៉ូតូកាលកន្លងមក ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងទំនេីងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៦នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ