សមាគម​ឧកញ៉ា​កម្ពុជា ចេញសេចក្តី​ប្រកាស​ព័ត៌មានករណី​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ដែល​មាន​គោរមងារ​ជា “​ឧកញ៉ា​”

0

ភ្នំពេញ​៖ សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា មិនមែន​ជា​សមាជិក​របស់​សមាគម​ឧកញ៉ា​កម្ពុជា​ឡើយ ហើយ​ក្នុង​នាម​ជា​ស្ថាប័ន​តំណាង​គោរម​វន្ត​ទាំងអស់​នៅ​កម្ពុជា សមាគម​ឧកញ៉ា​កម្ពុជា នៅ​តែ​បន្ត​យកចិត្តទុកដាក់​ដើម្បី​ធានា​ពី​កេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និង​សេចក្តី​ថ្លៃថ្នូរ នៃ​គោរមងារ​ឧកញ៉ា​ដោយ​នឹង​បន្ត​ចាត់វិធានការ​គ្រប់​បែប​យ៉ាង​ព្រមទាំង​ស្នើ​សុំ​បញ្ចប់​គោរមងារ​ឧកញ៉ា​ពី​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ស្រប​តាម មាត្រា​១៩, មាត្រា​២២, និង មាត្រា​២៣ នៃ​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/១០២៣/២២៥០ ចុះ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣ ស្តី​ពី​គោរមងារ​ឧកញ៉ា​។ លោក​អ្នក​អាច​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ពី ស​.​ឧ​.​ក​. តាម​រយៈ​តេ​ឡេ​ក្រាម​៖

May be an image of text