ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី ១៧ខែ មិថុនា ឆ្នាំ ២០២៤ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជនសង្ស័យឃាតករ ដែលបានវាយ សម្លាប់ កូនចុង អាយុអាយុ៤ ខែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងក្រុមក្មេងជំនើង បង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោសសរុប១៣នាក់ ហើយបានចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញសមត្ថកិច្ច ការិយាល័យ ជំនាញ និង នគរបាលនៃអធិកាដ្ឋានខណ្ឌទាំង១៤បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយ ត្រូវបានបង្ហាញមុខជាសាធារណៈនាពេលនេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ជនសង្ស័យដែលបង្ហាញមុខ នៅពេលនេះបានប្រព្រឹត្តបទល្មើសរួមមាន៖៣ករណី ផ្សេងគ្នា ដែលបានប្រព្រឹត្តិបទល្មើស នៅក្នុងរាជធានីភ្នំពេញ ។
ក្នុងទី១ ករណី ឃាតកម្ម មានស្ថានទម្ងន់ទោស ដែលវាយសម្លាប់ទៅលើកូនចុង អាយុ៤ខែ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ។ជននោះជាមុខ សញ្ញាចាស់ ដែលធ្លាប់ ជាប់ពន្ធ នា និងមានទំនាក់ទងជាមួយម្តាយក្មេង រងគ្រោះ ។បន្ទាប់ពី វាយសម្លាប់កូនចុងរួចមក ជនសង្ស័យ រូបនោះក៍បានរត់គេចខ្លួន ទៅស្រុកំណើតខេត្តព្រៃវែង សមត្ថកិច្ចបានតាមស្វែងចាប់ខ្លួន រួចក៍បានគេចត្រឡប់មកភ្នំពេញវិញ ថែមទាំងលួចម៉ូតូអ្នកភូមិ ០១គ្រឿងមកជាមួយ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបាន។នេះជាអំពើឃាតកម្ម មួយ ដែលសមត្ថកិច្ចចាត់ទុកជាអំពើឃោរឃៅ មិនអាចឲ្យជនសង្ស័យគេចខ្លួនបានឡើយ។
ករណី ទី២ គឺ បង្ហាញជនសង្ស័យ ជាក្មេងទំនើង ជាក្រុមក្តាន់២ ដែលបានប្រើហិង្សា ដោយចេតនា កាប់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យរងបួសម្នាក់កាប់ត្រូវខ្នងចំនួន២កាំបិតហើយ ត្រូវបានកម្លាំងនគរបាលការិយាលព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន៦នាក់ ក្នុងចំណោមបក្ខពួកចំនួន១៤នាក់ ហើយ សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ ចាប់បក្ខពួកបន្តទៀត ។
ករណីទី៣ ជាក្រុមក្មេងទំនើង ចំនួន៦នាក់ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌណោធិសែនជ័យ បង្ក្រាបបាន ហើយ ដកហូតបានកាំបិតវែង រណារអារទឹកកក និងសោម៉ាឡេតផងដែរ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ដោយមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា, និងមានការណែនាំជាប្រចាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះ ឯកឧត្តមឧត្តមសេនីយ៍ ឯកជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងនិងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែល បង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ដើម្បីការពារ ថែរក្សាសន្តិសុខ សុវត្តិភាពជួនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើង ចាប់ពី ថ្ងៃទី២៣រហូតមកដល់ថ្ងៃទី១៥ខែ មិថុនា ឆ្នាំ២០២៤នេះកម្លាំងសមត្ថកិច្ច ការិយាល័យជំនាញនិងអធិការដ្ឋាន នគរបាលនៅតាមបណ្តាខណ្ឌក៍បានបង្ក្រាបបានក្រុមក្មេងទំនើង ឃាត់ខ្លួនបានចំនួន១៣៦នាក់ ចំនួន៣២ករណី បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៍បានប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ បន្តបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើងធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធិភាពនិងមានការថយចុះ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ