ឃាត់ខ្លួនមនុស្ស ៩នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

0

ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ០០​និង​១០​នាទី កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក វ៉ា​ន់ កែវ​វង្ស​វិចិត្រ នាយករង​មន្ទីរ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន់ វ​ណ្ណា ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក អិន សំ​អុល នាយការិយាល័យ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​ដំបូង​ខេត្ដ​ព្រះ​សីហ​នុ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​រក្សា​ទុក និង​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០១​ករណី ដែល​ប្រព្រឹត្ដ​នៅ​ចំណុច​ក្រុម​ទី​៣ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ ដោយ​បាន​ជនសង្ស័យ​ចំនួន ០១​នាក់ ជនជាតិ​ចិន ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ចំនួន ១០​ដុំ រថយន្ដ​ចំនួន​ម៉ាក ROLL-ROY ពណ៌​ខ្មៅ ផ្លា​ក​លេខ កម្ពុជា​.ZCY.1688 ។

នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​០១​និង​០០​នាទី ជនសង្ស័យ​ខាងលើ បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច បន្ដ​ទៅ​ឆែកឆេរ​ផ្ទះ​ស្នាក់​នៅ​របស់​ខ្លួន ដែល​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ ស្រី ០១​នាក់ (​ជនជាតិ​ចិន ០៣​នាក់ ស្រី ០១​នាក់​ជនជាតិ​ខ្មែរ ០១​នាក់​) ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​មួយ​ចំនួន​ធំ សារធាតុ​គីមី​ផ្សំ​មួយ​ចំនួន​ធំ រថយន្ដ​ចំនួន ០៣​គ្រឿង ។

នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង ០២​និង​០០​នាទី ជនសង្ស័យ​ខាងលើ បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច បន្ដ​ទៅ​ឆែកឆេរ​វីឡា​មួយ​កន្លែង គ្មាន​លេខ ស្ថិត​ក្នុង​ក្រុម​ទី​៥ ភូមិ​៣ សង្កា​ត់លរ​ខ​៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ និង​បាន​ឃាត់ខ្លួន​បក្ខពួក​ចំនួន ០៤​នាក់ ស្រី ០១​នាក់ (​ជនជាតិ​ចិន​ចំនួន ០៣​នាក់ ជនជាតិ​វៀតណាម​ស្រី ០១​នាក់​) ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​រួម​មាន រថយន្ដ​ចំនួន ០១​គ្រឿង ម៉ាក TUNDRA ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 2AF-7179 ប្រាក់​ចំនួន ១៦០០០​ដុល្លារ (​មួយ​ម៉ឺន​-​ប្រាំមួយ​ពាន់​ដុល្លារ​) នាឡិកាដៃ​ចំនួន ០២​គ្រឿង ម៉ាក ROLAX និង​ម៉ាក CARTIER កាំភ្លើងខ្លី​ចំនួន ០២​ដើម ។

បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ