ជនជាតិកូរ៉េម្នាក់មានជំងឺប្រចាំកាយបានដេកស្លាប់ក្នុងផ្ទះសំណាក់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៥​និង​១៥​នាទី មាន​ករណី​ជនបរទេស​ម្នាក់​ស្លាប់ នៅផ្ទះ​សំណាក់​យូរ ចាន់​ទី បន្ទប់​លេខ​០៩ ស្ថិត​នៅ​ក្រុម​ទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង សព​ឈ្មោះ LEE KWHANG ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ M781H1376 ផុតកំណត់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០៣២ ទិដ្ឋាការ​លេខ Tex1900052854 ផុតកំណត់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៤ ដែល​បាន​មក​ស្នាក់​នៅផ្ទះ​សំណាក់ យូរ ចាន់​ទី បន្ទប់​លេខ​០៩ ស្ថិត​នៅ​ក្រុម​ទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ភ្ញៀវ​ទេសចរណ៍ ។

ក្រុមការងារ​កោសល្យ​វិ​ច្ច័​យស​ព មាន​តំណាង​អយ្យការ​អម​សាលា​ដំបង​ខេត្ត គ្រូពេទ្យ​បង្អែក​ខេត្ត នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី និង​កម្លាំង​អធិការដ្ឋាន​ក្រុង​បាត់ដំបង បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​សន្និដ្ឋាន​ថា​សព​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង និង​មាន​ជម្ងឺ​បេះដូង​រ៊ាំ​រ៉ៃ ពិតប្រាកដ​មែន ។ បច្ចុប្បន្ន សាកសព​ជនជាតិ​កូរ៉េ​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ