Home សង្គម ព័ត៌មានបឋម៖ បាញ់ប្រហារនៅបុរីប៉េងហួតបឹងស្នោរ បណ្តាលអោយមានអ្នកស្លាប់ និងរបួស

ព័ត៌មានបឋម៖ បាញ់ប្រហារនៅបុរីប៉េងហួតបឹងស្នោរ បណ្តាលអោយមានអ្នកស្លាប់ និងរបួស

0

ភ្នំពេញ៖ នៅរសៀលម៉ោងប្រមាណ ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីបាញ់ប្រហារមួយបានកើតឡើងនៅចំនុចបុរីប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះហេតុការណ៍ក៏មានអ្នករបួស និងស្លាប់ផងដែរ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើខណៈគាត់​ និងម្ចាស់ផ្ទះកំពុងធ្វើការដូចធម្មតា ក៏មានជនសង្ស័យម្នាក់បានដើរចូលមកធ្វើការចរចាជាមួយម្ចាស់ផ្ទះរឿងព្រំប្រទល់ដី រហូតដល់តឹងសរសៃក ក៏ស្រាប់តែបុរសជាជនសង្ស័យបានដកកាំភ្លើងធ្វើការបាញ់ប្រហារជាច្រើនគ្រាប់។ ក្រោយបាញ់ប្រហារជនសង្ស័យ ក៏បានរត់គេចបាត់ពីកន្លែងកើតហេតុ៕

 

Previous articleបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ
Next article​អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូ​ប័​រ​ល្បឿន​លឿន ទៅជួយយក​ជន​រង​គ្រោះ ២​នាក់​ ដែលបើកទូក​វង្វេង​ទៅ​ដល់​ម្តុំ​កោះព្រីង