បង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ

0

ស្វាយ​រៀង​៖ ថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមិថុនា​ឆ្នាំ​២០២៤ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សា​ទុក​អាវុធ គ្រាប់រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង​។

អនុវត្ត​តាម​បទបញ្ជា​ដ៍​មុ​ឺ​ង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ឡ​ម ពេ​ង​ស៊ា​ន​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា​ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សា​ទុក​អាវុធ គ្រាប់រំសេវ​ដោយ​គ្មាន​ការ​អ​បុញ្ញា​តិ​នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង លទ្ធផល​:

– ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់ និង​ជនជាតិ​ខ្មែរ​០១​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​:

១.​ឈ្មោះ​ឡេ វុ​ឹ​ង​ម៉ា​ន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

២.​ឈ្មោះ លឿង ឌឹ​ក​ប៊ិ​ញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

៣.​ឈ្មោះ ហ្វ​រ័ ហ្វឿ​ក​ហ្វុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ប​ច្ចុ​ប្វ​ន្ន​ស្នាក់​បណ្តោះអាសន្ន​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

៤.​ឈ្មោះ ប៊ុ​ន ចំរើន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម្ចាស់​ទីតាំង​បន្ទប់​ជួល រស់នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

៥.​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ដាក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

៦.​ឈ្មោះ ង្វៀ​ង វ៉ា​ន់​សឿង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

៧.​ឈ្មោះ ដាំ វ៉ា​ន់​យៀង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

៨.​ឈ្មោះ ឡេ ប៉ោ​វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កា​សុ​ី​ណូ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

៩.​ឡេ ឌឹ​ន​ហ៊ុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងកាត់សក់ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល ស​ង្តា​ត់បា​វិត ក្រុង​បា​វិត

១០.​ឈ្មោះ ឡេ ធី​ង៉ុ​ក​ហិន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លិប​កំសាន្ត ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

១១.​ឈ្មោះ ប៉ា​ង ហ្វឹក​បាវ​វី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

១២.​ឈ្មោះ ង្វៀ​ង ថា​ន់​ហៀ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

១៣.​យ៉ ថា​ន់​ធឹ​ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​លក់​ស៊ុប ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិ​រ

១៤.​ឈ្មោះ​វ៉ូ ង៉ុ​ក​មុ​ី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើ​ក្រចក ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

១៥.​ឈ្មោះ ទោ ធឹង​អាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត

+ ចាប់​យក​វត្ថុ​តាង​និង​សម្ភារៈ​រួម​មាន​:

– ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១១៣.០៣​ក្រាម

–​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់​១៥៨៩.៤៩​ក្រាម

– ថ្នាំ​ញៀន​ប្រភេទ​អុ​ិ​ច​ស្តា​សុ​ី ទម្ងន់​១៣៥៤.៨៩​ក្រាម

(​សរុប​សារធាតុ​ញៀន​ទម្ងន់​៣០៦៦.៤១​ក្រាម​)

– អាវុធ​ខ្លី​ចំនួន​០៣​ដើម បង់​០៣ គ្រាប់​៦៤​គ្រាប់

– អាវុធ​វែង​កែ​ឆ្នៃ​០១ ដើម

– ជញ្ជីង​ថ្លឺ​ង​ថ្នាំ​ញៀន ០១ គ្រឿង

– ទូរ​សព្ទ័​ដៃ​១៥ គ្រឿង

– រថយន្ត​០១ គ្រឿង

– ម៉ូតូ​០៣ គ្រឿង

– លិខិតឆ្លងដែន​០៥ ក្បាល

– ដាវ​សា​រ៉ៃ ០២

ព្រមទាំង​ឧបករណ៍​សម្ភារ​វេច​ខ្ចប់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៥​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ