កម្លាំងសមត្ថកិច្ចស្រុកបាកានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់លើករណីឃាតកម្ម

0

ពោធិ៍សាត់៖  កាលពីថ្ងៃសុក្រ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក .ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាកានបានបើកការស្រាវជ្រាវលើករណីឃាតកម្ម នៅភូមិស្រករ ឃុំបឹងខ្នារ បានកំណត់មុខសញ្ញាឈ្មោះសឿម សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ហើយកម្លាំងសមត្ថកិច្ចតាមចាប់បាននៅចំណុចវាបឹងខ្ទុំ ស្ថិតនៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកានដកហូតវត្ថុតាងរួមមាន ពូថៅ១ ភ្លើងកែវពាក់ក្បាល១ ខោកាប៊យជើងវែងពណ៌ខៀវ១នៅវេលាម៉ោង១១ថ្ងៃត្រង់ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា តាមចម្លើយសារភាពជនសង្ស័យឈ្មោះ សឿម សឿត សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ហៅងិល ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវចំក្បាល  ជាច្រើនពូថៅបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចប្រអប់លូទឹកប្រឡាយព្រីង ស្ថិតនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង២១និង៤៥នាទី ពិតប្រាកដមែន។

មូលហេតុ:ជនសង្ស័យខឹងឈ្មោះ អ៊ួន យ៉ូន(ជនរងគ្រោះ)តែងតែផឹកស្រាស្រវឹងហើយដើរពេលយប់ ធ្វើឲ្យឆ្កែព្រុសរំខានខ្លួនដេកមិនលក់ ជនសង្ស័យបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន(-)

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ