ឃាត់បានជនសង្ស័យ ពាក់ព័ន្ធករណីលួចម៉ូតូ

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦៖១៥​នាទី ត្រង់​ចំណុច ផ្លូវ​៥២២ ភូមិ​១៣ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក នឹង​ផ្លូវ​126 ភូមិ​2 ក្រុម​14 សង្កាត់​ផ្សារ​ថ្មី​2 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជា​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ មឿ​ន ដា​រ៉ា​រិ​ទ្ធ នាយ​រង​ការិយាល័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញា​សកម្ម​ចំនួន​០២​នាក់​។

ជនសង្ស័យ​ទី​១៖​ឈ្មោះ សុក កក្កដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥៧ ផ្លូវ​លេខ​៩០០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ និង​ទី​២៖​ឈ្មោះ ចាន់ សុធា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ទទួលផល​ចោរកម្ម នឹង​ប្រើប្រាស់​សារធាតុ​ញៀន​។ សំភារៈ​ដកហូត​រួម​មាន ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក HONDA DREAM 125CC ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ តាកែវ 1AB-2219 (​ស្លាក​លេខ​មិន​ប្រក្រតី​), ទុល​ឡា​វី​ស​ដង​ជ័រ ចំនួន​១, កូនសោ​ចិញ្ចៀន​កែ​ឆ្នៃ ចំនួន​១ និង​ដែកឆាប​ដង​ឈើ ចំនួន​១​។

ចំពោះ​ម៉ូតូ​ដែល​បាន​ដកហូត​ខាងលើ នាយកដ្ឋាន បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​។ បច្ចុប្បន្ន ជនសង្ស័យ​ខាង​លេ​ី កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ