ប៉ៃលិន៖ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ភ្លៀងបានធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន ដោយមានលាយឡំជាមួយខ្យល់បោកបក់ខ្លាំង បានបណ្តាលឱ្យបុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ ១៥ខ្នង រងនូវការប៉ះពាល់ និងខូចខាត ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕
ប្រភព៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន

