សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេច ផ្អាកការងារបណ្តោះអាសន្ន អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបើកការស្រាវជ្រាវ ស៊ើបអង្កេត ខណៈមន្ត្រីនគរបាលរូបនេះបានប្រើប្រាស់នៅអំពើហឹង្សាទៅលើពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដល់ផ្លូវ៕
