ពុទ្ធោ!! ទើបតែរៀនថ្នាក់បឋមទេ ប៉ុន្តែនាំគ្នាប្រើប្រាស់បារី​អេ​ឡិច​ត្រូ​និ​ចទៅហើយ

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​ទិស​ដៅ​ការងារ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០:២០​នាទី កម្លាំង​អធិការដ្ឋាន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​សហការ​ណ៏​ជាមួយ​លោកនាយក​បឋម​សិក្សា អនុវត្ត និង​លោក​ចៅសង្កាត​ទឹកល្អក់​៣ បាន​ប្រមូល​សិស្ស​រៀន​ក្នុង​សាលា​សរុប ៥១​នាក់​(​ស្រី​០៧​នាក់​) ដែល​សង្ស័យ​ប្រេ​ី​ប្រាស​(​ជក់បារី​អេ​ឡិច​ត្រូ​និ​ច yooz) ។

បន្ទាប់​ពី​ការ​សាកសួរ រក​ឃើញ​សិស្ស​ចំនួន​០៨​នាក់​ស្រី​០១​នាក់​(​អាយុ​ក្រោម ១៤​ឆ្នាំ​) ដែល​មាន​ឧ​បករ​ណ៏​ជក់បារី​អេ​ឡិច​ត្រូ​និ​ច ។ ក​ម្លាំ​សមត្ថកិច្ច​យេ​ី​ង​ក៏​បាន​ធ្វើការ​ដកហូត​ឧ​បករ​ណ៏​បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​០៩​ដើម និង​បាន​ធ្វើកា​អប់រំ ពី​ផល​ប៉ះពាល់​ចំពោះ​ការ​ប្រេ​ី​ប្រាស់​គ្រឿងញៀន​ក៏​ដូច​ជា​ការ​ជក់បារី​អេ​ឡិច​ត្រូ​និ​ច ដោយ​បានឱ្យ អាណាព្យាបាល​សិស្ស​ទាំងនោះ​ចូលរួម​ស្តាប់​ផង​ដែរ​។

ក្រោយ​ពី​កំលាំង​សមត្ថកិច្ច​យេ​ី​ង​ធ្វេ​ី​ការ​អប់រំ​រួច​មក​អាណាព្យាបាល​សិស្ស​ទាំង​៥១​នាក់​បាន​ធ្វេ​ី​ការ​ថ្លែង​អំណរ​អរគុណ​ដល់​សមត្ថកិច្ច​នឹង​អាជ្ញាធ​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​យកចិត្តទុកដាក់​ដក់​កូន​ៗ​ពួក​គាត់​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ