ចាប់ជនសង្ស័យម្នាក់ ក្រោយប្រើអំពើហឹង្សាលើគ្រួសារ

0

កំពង់ស្ពឺ​៖ អនុវត្ត​បទបញ្ជា​លោក​ឧត្តមសេនីយ៍ ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​១០ ខែមិថុនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក នាង ក្វា​យ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ប្រើ​ហឹ​ង្សា​គ្រួសារ នៅ​ភូមិ​ទន្លាប់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​អនុវត្ត​តាម​នីតិវិធី ៕

ប្រភព៖ GRK News