កណ្តាល៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីប៉ុនប៉ងលួច កើតឡើងនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ស្រី ០១នាក់ យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង, ផ្លាកលេខម៉ូតូចំនួន០១, សោរ និងដែកសំរាប់ឆ្កឹះមេសោមួយចំនួន, លិខិតលក់ម៉ូតូ០១សន្លឹក, កាតគ្រីម៉ូតូ០១សន្លឹក, ទូរសព្ទ័ដៃ០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
ប្រភព៖ GRK News