ឃាត់ខ្លួនបុរសវ័យ ៤៧ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

0

បាត់ដំបង​៖ យោង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ហែម វុ​ទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ដបាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ លោក​អនុសេនីយ៍ឯក ផាត់ សុ​ភ័​ក្រ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១៥៩ ត​.​ព្រ ចុះ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​លោក គី ទី​ម៉េ​ង ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ថេ​ង ពន្លក ហៅ ជី លក ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ពី​បទ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៣ ។ បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ GRK News