ព័ត៌មានបន្ថែមជុំវិញករណីឆេះ​ឃ្លាំង​ជញ្ជាំង​ស័ង្កសី នៅខណ្ឌដង្កោ

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​២:៥០​នាទី ទាប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ​។ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ឃ្លាំង​ជញ្ជាំង​ស័ង្កសី ប្រក​ស័ង្កសី ទំហំ​ឃ្លាំង ១៣៥០ ម៉ែត្រការ៉េ​។

នៅ​ម៉ោង​៩:០០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ១៩ គ្រឿង​, ស្រា​បៀ​កម្ពុជា​ចំនួន ០១ គ្រឿង​, រថយន្ត កងពលតូច​៧០ ចំនួន ០៥​គ្រឿង​, រថយន្ត ប៉េង​ហួត ចំនួន ០២​គ្រឿង​, រថយន្ត កំពុង​ប្រតិបត្តិការ ពន្លត់​បន្ត ចំនួន ២៧ គ្រឿង​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ