ជនសង្ស័យ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ពោធិ៍សាត់​៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​៣​ករណី កាលពី​ថ្ងៃ​ទី​៩​និង​១០ ខែមិថុនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក មោក ភារ​ម្យ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់ នូវ​ប្រសាសន៍​ចង្អុល​ការ​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ នៅ​តាម​មូលដ្ឋាន កម្លាំង​នគរបាល​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ចេញ​ប្រតិបត្តិ​បង្ការ ករណី រក្សា​ទុក ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៣​ករណី​។

ករណី​ទី​១ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨​និង​៣៩​នាទី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក មោក ភារ​ម្យ អធិការ​នគរបាល​ស្រុក​ក្រគរ ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ប្រេ​ី​ប្រាស់ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះថ្ម​ទុក​ចោល​ស្ថិត​នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ ឡាក់ ដុ​ង​ឌី​ន​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នឹង​វត្ថុ​តាង​ដកហូត ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៧​កញ្ចប់ ទម្ងន់​០,៨២​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​១​គ្រឿង ,​ម៉ូតូ​១​គ្រឿង ,​ធ្វេ​ី​តេស្ត​ទឹកនោម អ​វិ​ជ្ជះ​មាន​( – ) ,​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​សួរ​ច​ម្លេ​ី​យ​ឈ្មោះ ឡាក់ ដុ​ង​ឌី​ន បាន​សារភាព​ថា​ចំពោះ​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់​គឺ​ឈ្មោះ យឹ​ម សំ​រិ​ទ្ធ ជា​អ្នក​ប្រេ​ី​អោយ​ខ្លួន​យក​មក​អោយ​គេ​។

សមត្ថកិច្ច​ក៏​បាន​បន្ត​នីតិវិធី ករណី​ទី​២ កាលពី​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២៤ វេលា​ម៉ោង​៩​និង​១០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​មិត្ត​ភ័​ក្ត​របស់​ឈ្មោះ យឹ​ម សំ​រិ​ទ្ធ​ស្ថិត​នៅ​ភូមិ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឈ្មោះ យឹ​ម សំ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នឹង​វត្ថុ​តាង​ដកហូត​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់ ទម្ងន់​០,៥១​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​២​គ្រឿង ,​ធ្វេ​ី​តេស្ត​ទឹកនោម​វិជ្ជមាន​(+) ,​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​សួរ​ច​ម្លេ​ី​យ​ឈ្មោះ យឹ​ម សំ​រិ​ទ្ធ បាន​សារភាព​ថា​ចំពោះ​ថ្នាំ​ញៀន​ខាង​លេ​ី​រូប​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សុ​ភ័​ក្រ បន្ទប់​មក​សមត្ថកិច្ច​ក៏​បាន​បន្ត​នីតិវិធី​។ ករណី​ទី​៣ កាលពី​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​និង​២៥​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ស្រី​១​នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ ថុ​ន សុ​ភ័​ក្រ​ស្ថិត​នៅ​ភូមិ​ដង​ឡង ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ១–​ឈ្មោះ ថុ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដង​ឡង ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​(​តេស្ត​ទឹកនោម​វិជ្ជមាន​+)

២–​ឈ្មោះ សំណាង ស្រី​មាស ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដង​ឡង ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ថុ​ន សុ​ភ័​ក្រ ធ្វេ​ី​តេស្ត​ទឹកនោម អវិជ្ជមាន​(-)

៣–​ឈ្មោះ ផាត់ សុភា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​រលាប សង្កាត់​រលាប ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​(​តេស្ត​ទឹកនោម​វិជ្ជមាន​+)

៤–​ឈ្មោះ ចាន់ ឧត្តម ភេទ​ប្រុស អាយុ​២០ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ ឃុំរ​លកស​ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​(​តេស្ត​ទឹកនោម​វិជ្ជមាន​+) នឹង​វត្ថុ​តាង​ដកហូត​នៅផ្ទះ​របស់​ឈ្មោះ​ថុ​ន សុ​ភ័​ក្រ​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់ ទម្ងន់​១១,៣៧​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​) ,​ទូរ​សព្ទ​ដៃ​៥​គ្រឿង ,​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១​គ្រឿង ,​សម្ភារៈ​ជក់​មួយ​កំ​ប្លេ​រ ,​ថង់​សម្រាប់​រំលែក​ថ្នាំ​ញៀន​មួយ​ចំនួន ,​កញ្ឆារ​ក្រៀម​ចំនួន​១​កញ្ចប់ ,​ឆាំ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​២ ,​កាបូប​តូច​ពណ៌​ខ្មៅ​សម្រាប់​ដាក់​ថ្នាំ​ញៀន​ចំនួន​១ ,​កញ្ចប់​បារី​ម៉ៃ​សេ​វេន​សម្រាប់​ដាក់​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​១​កញ្ចប់​។​លោក​អធិការ​បាន​បន្ត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ រួម​និង​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ