ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធចំនួន ៧,៣៥តោន ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ពិធីដុតបំផ្លាញនេះប្រារព្ធធ្វើនៅទីតាំងស្ថិតនៅភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕