បុរសវ័យចំណាស់ម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតនឹងមកព្រីង

0

ពោធិ៍សាត់៖  កាលពីថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក .ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩និង៣០នាទីព្រឹក កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានទទួលព័ត៌មានពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់វិលថា មានជនរងគ្រោះឈ្មោះ ម៉ក់ សុខា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរបាក្រង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើអត្តឃាតដ(ចងកសម្លាប់ខ្លួននឹងខ្សែកាបូបប្រវែង១.៥០ម ជាមួយនឹងមែកព្រីងខាងក្រោយផ្ទះទុកចោលរបស់ឈ្មោះ ម៉ក់ សុីឡូត ភេទប្រុស អាយុ៣៩ឆ្នាំ(ត្រូវជាប្អូនបង្កើត)រស់នៅភូមិអូរបាក្រង ឃុំ អន្លង់វិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានរាយការណ៍ជូនឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយ:ទូរសព្ទដៃលេខ 0889697168 ប្រាប់ពីរឿងហេតុខាងលើនេះ ឯកឧត្តមក៏បានអោយសមត្ថកិច្ចជំនាញបច្ចេកទេសខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ផ្នែកជំនាញនគរបា លបច្ចេកទេសស្រុក សហការជាមួយពេទ្យខេត្ត បានចុះទៅធ្វើការពិនិត្យសាកសពនៅកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យ ឃើញថាសពជនរងគ្រោះបានធ្វើ អត្តឃាដ(ចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនពាក់ព័ន្ធទៅនឹងបទល្មើសអ្វីនោះទេព្រោះនៅលើខ្លួនសពរកពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់នោះទេ។

បន្ទាប់ពីធ្វើការពិនិត្យរួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ