សិស្សគេចសាលាចំនួន ១២នាក់ ត្រូវបានសមត្ថកិច្ច ហៅមកអប់រំ និងធ្វើកិច្ចសន្យា

0

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ពុធ ៦​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​ផែន​ចរាចរណ៍​ផ្លូវគោក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឬ​ស្សី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្ម​ឥដ្ឋ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពា​នី សរុប​ចំនួន​១៧​នាក់ ដឹកនាំ​ដោយ​លោក សាយ ប៊ុ​ន​ថេ​ង អភិបាលរង​ស្រុក​កំពង់ត្រឡាច រួម​ជាមួយ លោក ណៃ កា​ណុ​ល នាយករង​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច បាន​ចុះ​ប្រមូល​សិស្សានុសិស្ស​គេច​សាលា​មិន​ចូល​រៀន​និង​ប្រមូលផ្តុំ​នៅ​តាម​តូប​កាហ្វេ​ចំនួន ០២​ទីតាំង ស្ថិត​នៅ​ភូមិ​សាលា​លេខ​ប្រាំ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច សរុប​ចំនួន​១២​នាក់ ស្រី​ចំនួន​០២​នាក់​។

វិធានការ បាន​អញ្ជើញ​ឪពុក ម្តាយ និង​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​អប់រំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​អោយ​សិស្សានុសិស្ស​ទាំងអស់​នោះ​ឈប់​គេច​សាលា​ហើយ​ចូល​រៀន​វិញ​។

រួម​ជាមួយ​គ្នា​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​សហការ​ពីរ​សំណាក់​លោក​លោកគ្រូ​-​អ្នកគ្រូ​ជានា​យក នាយករង​សាលា​វិទ្យាល័យ​ទាំង​ពីរ និង​អាណាព្យាបាល​សិស្ស​ជា​ច្រើន​រូប​ទៀត​ផង​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ