សមត្ថកិច្ចប្រកាសស្វែងរកម្ចាស់ម៉ូតូកង់៣ សង្ស័យចោរលួចយកមកប្លុងចោលក្នុងដីឡូត៍មួយកន្លែង

0

ភ្នំពេញ៖ នា​យប់​ថ្ងៃ​១២ ​ខែមិថុនា ឆ្នាំ​២០២៤​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ទួល​គោក​ល្បាត នៅ​មូលដ្ឋាន​ក៏​បាន​ប្រទះ​ឃើញ ​PassApp (​ម៉ូតូ​កង់​បី​)​ចំនួន​២​គ្រឿង​ទុក​ចោល​នៅ​ដី​ឡូត៍​ចំណុច​ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​១ ដោយ​មានការ​សង្ស័យ​ពាក់ព័ន្ធ​បទ​ល្មេ​ី​ស (​លួច​)​។​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដេ​ី​ម្បី​ធ្វេ​ី​ការ​ផ្សព្វផ្សាយ​នឹង​ស្រាវជ្រាវ​រក​ម្ចាស់​មក​ទទួល​វិញ​និង​សូម​ភ្ជាប់​ជាមួយ​ឯកសារ​មក​ជាមួយ​ផង​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ